-
ខ្លាពពក | Clouded leopard
វាមានឈ្មោះវិទ្យាសាស្ត្រថា Nebulosa Neofelis មានសម្បុរពណ៌ក្រម៉ៅប្រផេះ នៅលើដងខ្លួនមានផ្ទាំងៗ ដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខ័ណ្ឌជាកំណាត់ដុំផ្ទាំងនីមួយ។ ដុំផ្ទាំងនេះរីកធំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអុចតូច។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រលេកមើលនៅលើដងខ្លួនរបស់វាមានផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន។ វាមានទំងន់ចាប់ពី ១២-២៣គីឡូក្រាម និងប្រវែង ៨៤ស.ម។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចំរុះ ហើយរស់នៅជាគូលើដើមឈើ។ អាហាររបស់វាមាន បក្សី ពស់…
-
សត្វក្រៀល | Sarus crane
ឈ្មោះវិទ្យាសាស្ត្រ Grus antigone វាមានសម្បុរប្រផេះចំពុះវែង, ក្បាលក្រហម, កវែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង។ ក្រៀល មានទំហំខ្លួនចាប់ពី ១៥២ ទៅ ១៥៦ ស.ម មានទម្ងន់ ៥,៩គីឡូក្រាម។ វាចូលចិត្តរស់នៅតំបន់ទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃរបោះដែលមានសំណើម។ នៅរដូវប្រាំងវារកស៊ីជាហ្វូងឯ រដូវវស្សាវាបន្តពូជតែឯកឯង។ វាស៊ីសត្វល្អិត (ជាពិសេសកណ្តូប), រុក្ខជាតិទឹក, ត្រី, កង្កែប និងគ្រាប់ធញ្ញជាតិ។ នៅប្រទេសកម្ពុជាយើងក្រៀលមានវត្តមាននៅភាគខាងជើងបឹងទន្លេសាប…
-
ខ្លាឃ្មុំព្រះអាទិត្យ | Sun Bear
មានឈ្មោះជាភាសារខ្មែរថា ខ្លាឃ្មុំតូច និងមានឈ្មោះវិទ្យាសាស្ត្រថា Helarctos malayanus វាមានរោមទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ U ឬ រាងជារង្វង់មូល ត្រចៀកមូលខ្លី មានដានជើងប្រហាក់ប្រហែលទៅនឹងមនុស្សដែរ។ វាជាសត្វពូកែឡើងដើមឈើ ហើយវាក៏មានលក្ខណៈជីវសាស្ត្រដូចខ្លាឃ្មុំធំ ទាំងការបន្តពូជ និងការរកចំណីផងដែរ។ ប្រភេទចំណីអាហាររបស់វា មានដូចជា សត្វល្អិត,ផ្លែឈើ,រុក្ខជាតិ,ឃ្មុំ,ព្រួត,ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាបដូចជាមាន់ព្រៃជាដើម។ ក្រញ៉ាំជើងមុខទាំងពីររបស់វា អាចកាយដំបូកកណ្តៀររហូតដល់ជម្រៅលិចខ្លួនបាត់។ ជាទូទៅ«ខ្លាឃ្មុំតូច» ញីបង្កើតកូនម្តងបានពី ១-២ក្បាលក្នុងមួយឆ្នាំ ហើយកូនរស់នៅជាមួយមេរហូតដល់ពេញវ័យ។ ភិនភាគរបស់«ខ្លាឃ្មុំតូច» វាជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក ដែលមានទម្ងន់ពី…
-
ដំរីអាស៊ី | Asian elephant
ដំរីអាស៊ីមានឈ្មោះវិទ្យាសាស្ត្រថា Elephas maximus។ វាជាប្រភេទដំរីដែលមានដើមកំណើតនៅអាស៊ី។ នៅបច្ចុប្បន្ន វាត្រូវបានគេប្រទះឃើញនៅក្នុងអនុទ្វីបឥណ្ឌា និងអាស៊ីអាគ្នេយ៍។ តំបន់ដែលវារស់នៅមានចាប់ពីឥណ្ឌានៅភាគខាងលិច កាត់ផុតនេប៉ាល់ កោះស៊ូម៉ាត្រា និងដល់កោះបូណេអូនៅភាគខាងកើត។ អាយុមធ្យមរបស់វាគឺប្រហែល ៤៨ ឆ្នាំ។ ដំរីឈ្មោលមានទម្ងន់ប្រហែល ៤,០០០ គីឡូក្រាម និងកម្ពស់ ២.៨ ម៉ែត្រ។ ចំណែកឯដំរីញីមានទម្ងន់ ២,៧០០ គីឡូក្រាម និងកម្ពស់ ២.៤ ម៉ែត្រ។ វាមានរយៈពេលពពោះចន្លោះពី ១៨ ទៅ…
-
រមាំង | Eld’s deer
មានឈ្មោះវិទ្យាសាស្ត្រ Rucervus Eldii មាឌតូចជាងប្រើស និងធំជាងសត្វឈ្លូសបន្តិច។ គល់នៃស្នែងមានបែកខ្នែងស្រួចដុះគ្របលើចិញ្ចើមលយទៅមុខ និងមួយទៀតដុះឡើងទៅលើរួចពេនចេញមកក្រៅ ហើយនៅខាងចុងស្នែងរបស់វាមានរាងសំប៉ែតបែកជាម្រាម។ វាមានសម្បុរលឿងស្រអាប់ ឬលឿងក្រម៉ៅចាស់ មានអុចៗសនៅផ្នែកចំហៀងខ្លួន ឯផ្នែកក្រោមពោះ និងកមានពណ៌ស សម្បុររបស់វាអាចប្រែប្រួលទៅតាមរដូវកាល។ នៅរដូវជម្រុះស្នែង វាមានរោមវែងៗរុំជិតចំរុះពណ៌ប្រផេះក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់ក ដែលមានរោមប្រែងមើលគួរឲ្យគយគន់។ ជាសត្វមិនសូវផ្អើល វារស់នៅជាហ្វូងពី ១០-១៥ក្បាល។ វាមានទម្ងន់ជាមធ្យម ៩៥គក និងប្រវែងខ្លួនមធ្យម ១,៦ម។ វារស់នៅតាមវាលទំនាបដែលសម្បូរទៅដោយ ថ្លុក ឬត្រពាំង វាលស្រែ…
-
ខ្លាធំ | Tiger
មានឈ្មោះវិទ្យាសាស្ត្រថា Panthera tigris ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា។ វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន។ នៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌។ កន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ វាអាចរស់នៅជម្រកគ្រប់ប្រភេទ ដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង ខ្លាធំចំណាយពេលច្រើនម៉ោងដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំបាន (ប្រើស ទន្សោង ខ្ទីង)។ ខ្លាធំអាចបង្កាត់ពូជបានគ្រប់រដូវ។ វាអាចមានអាយុរហូតដល់…
-
ខ្លាឃ្មុំព្រះច័ន្ទទីបេ ឬខ្លាឃ្មុំខ្មៅអាស៊ី | Asiatic black bear
មានឈ្មោះវិទ្យាសាស្ត្រ Selenarctos thibetanus វាមានបន្ទាត់រាងចំណិតលោកខែពណ៌លឿងពាសនៅលើទ្រូងដែលជាហេតុធ្វើឲ្យដាក់ឈ្មោះវាថាខ្លាឃ្មុំព្រះច័ន្ទ។ ខ្លាឃ្មុំព្រះច័ន្ទទីបេអាចឡើង និងលូតលាស់ធំធាត់ នៅទីកន្លែងដែលមានកម្ពស់រហូតដល់ប្រហែល ៣,៩៦២.៤ម៉ែត្រ។ វាមានកំពស់ពី ១,៣៧ម ដល់ ១,៦៤ម និងមានទម្ងន់ពី ៨៩,៨១គក ដល់ ១១៥,២១គក សត្វឈ្មោលធំជាងញីដែលអាចមានទម្ងន់រហូតដល់ ១៨១,43គក។ វាជាសត្វរាត្រីចរដោយសារវាប្រមាញ់ចំណីនៅពេលយប់ ដោយពន្លឺព្រះច័ន្ទ និងចំណាយពេលភាគច្រើនក្នុងពេលថ្ងៃ ដេកនៅក្នុងរូងភ្នំ ឬប្រហោងដើមឈើ។ ខ្លាឃ្មុំខ្មៅអាស៊ី ធំលូតលាស់នៅតាមតំបន់ភ្នំដែលមានព្រៃក្រាស់ និងតំបន់សំណើមត្រូពិក។ គេឃើញវារស់នៅទូទាំងអាស៊ីខាងត្បូង ក៏ដូចជានៅភាគឦសាននៃប្រទេសចិន ជប៉ុន…
-
សត្វក្បាលធំពណ៍មាស | Pacific Golden Plover
សត្វក្បាលធំពណ៍មាស(Pacific Golden Plover) មានឈ្មោះវិទ្យាសាស្ត្រថា Pluvialis fulva នៅពេលពេញវ័យវាមានប្រវែង ២៣ ទៅដល់ ២៦ស.ម។ គេប្រទះឃើញមានពណ៌មាសគ្របដណ្ដប់ពីលើក្បាលនិងនៅលើស្លាប មុខ ចំពុះ ក ពោះ និងជើងមានពណ៌ខ្មៅដែលខណ្ឌគ្នាដោយពណ៌ស រវាងផ្នែកខាងលើ និង ផ្នែកខាងក្រោម។ វាស៊ីសត្វល្អិត និងផ្លែឈើជាអាហារ ហើយវាធ្វើសំបុកនៅលើដីដែលស្ងួត។ តាមការស្រាវជ្រាវបង្ហាញថា សត្វក្បាលធំពណ៍មាស ធ្វើការហោះហើរមិនឈប់ ដោយអាចហោះបាន ៤៨០០គ.ម ក្នុងរយៈពេល ៣…
-
សត្វស្ទាំង | Hawks
គឺជាក្រុមនៃសត្វបក្សីដែលមានទំហំមធ្យម។ សត្វស្ទាំងត្រូវបានចែកចេញជាច្រើនប្រភេទហើយមានទំហំខុសៗគ្នា។ ក្រុមសត្វប្រភេទនេះគឺជាសត្វស្លាបព្រៃដែលមានកន្ទុយវែង និងមើលឃើញបានឆ្ងាយ។ ស្ទាំងកន្ទុយក្រហម វាហើរបានក្នុងល្បឿន 190 គីឡូម៉ែត្រ/ម៉ោង។ វាមានទម្ងន់ជាមធ្យម 1,1 គីឡូក្រាម។ ប្រវែងស្លាបទាំងពីរលាតសន្ធឹងជាមធ្យម 1 ទៅ 1,5 ម៉ែត្រ និងមានប្រវែងខ្លួនជាមធ្យម 45 ទៅ 65 ស.ម។ ចំពោះនិមិត្តរូប ឬអត្តន័យពណ៌របស់សត្វស្ទាំងគឺ សត្វស្ទាំងពណ៌ស គឺជានិមិត្តរូបនៃសន្តិភាពនិងភាពសុខដុម ស្ទាំងខ្មៅ មានន័យថាការវង្វេងវង្វាន់ ហើយស្ទាំងក្រហម មានន័យថាអំណាច។…
-
សត្វក្រៀលម្កុដប្រផេះ | Grey-crowned crane
មានឈ្មោះវិទ្យាសាស្ត្រថា Balearica regulorum។ វត្តមានវាមាននៅអាហ្វ្រិកខាងត្បូងនិងក្នុងតំបន់ស្ងួត វាជាប្រភេទសត្វជិតផុតពូជ ដោយសាចំនួនរបស់វាមានការថយចុះជាលំដាប់។ វាមានកំពស់ 100cm ស្លាបទាំងពីរលាតសន្ធឹងប្រវែង 2m មានទម្ងន់ជាមធ្យម 3,5kg។ សត្វក្រៀលម្កុដប្រផេះគឺជានិមិត្តរូប នៃភាពឆើតឆាយនិងភាពរុងរឿង។ ការបង្កាត់ពូជភាគច្រើនកើតឡើងក្នុងអំឡុងពេលវស្សាដើមខែតុលាដល់ខែមេសា។ The Grey Crowned Crane (Balearica regulorum) is a beautiful bird native to Southern Africa…
Search
Latest Posts
Latest Comments
Categories
Archives
- June 2025 (1)
- May 2025 (6)
- April 2025 (7)
Tags
Signup for Latest news
ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

By signing up, you agree to the our terms and our Privacy Policy agreement.