ខ្លាឃ្មុំព្រះច័ន្ទទីបេ ឬខ្លាឃ្មុំខ្មៅអាស៊ី | Asiatic black bear

ខ្លាឃ្មុំព្រះច័ន្ទទីបេ ឬខ្លាឃ្មុំខ្មៅអាស៊ី | Asiatic black bear

មានឈ្មោះវិទ្យាសាស្ត្រ Selenarctos thibetanus វាមានបន្ទាត់រាងចំណិតលោកខែពណ៌លឿងពាសនៅលើទ្រូងដែលជាហេតុធ្វើឲ្យដាក់ឈ្មោះវាថាខ្លាឃ្មុំព្រះច័ន្ទ។ ខ្លាឃ្មុំព្រះច័ន្ទទីបេអាចឡើង និងលូតលាស់ធំធាត់ នៅទីកន្លែងដែលមានកម្ពស់រហូតដល់ប្រហែល ៣,៩៦២.៤ម៉ែត្រ។ វាមានកំពស់ពី ១,៣៧ម ដល់ ១,៦៤ម និងមានទម្ងន់ពី ៨៩,៨១គក ដល់ ១១៥,២១គក សត្វឈ្មោលធំជាងញីដែលអាចមានទម្ងន់រហូតដល់ ១៨១,43គក។ វាជាសត្វរាត្រីចរដោយសារវាប្រមាញ់ចំណីនៅពេលយប់ ដោយពន្លឺព្រះច័ន្ទ និងចំណាយពេលភាគច្រើនក្នុងពេលថ្ងៃ ដេកនៅក្នុងរូងភ្នំ ឬប្រហោងដើមឈើ។ ខ្លាឃ្មុំខ្មៅអាស៊ី ធំលូតលាស់នៅតាមតំបន់ភ្នំដែលមានព្រៃក្រាស់ និងតំបន់សំណើមត្រូពិក។ គេឃើញវារស់នៅទូទាំងអាស៊ីខាងត្បូង ក៏ដូចជានៅភាគឦសាននៃប្រទេសចិន ជប៉ុន តៃវ៉ាន់ កូរ៉េ និងផ្នែកមួយចំនួននៃស៊ីបេរី។ គួរឲ្យសោកស្តាយ ដោយសារតែមានតម្រូវការខ្ពស់នូវប្រមាត់របស់វា សម្រាប់ធ្វើជាឱសថបុរាណតាមជំនឿតៗគ្នា ខ្លាឃ្មុំខ្មៅ ដ៏ប្លែកនេះ តែងតែត្រូវបានគេធ្វើការប្រមាញ់ដោយខុសច្បាប់ និងចាប់យកទៅឃុំទុក ក្នុងស្ថានភាពគួរឱ្យអាណោចអធ័មបំផុត។ សម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានចុះបញ្ជី ខ្លាឃ្មុំខ្មៅជាប្រភេទ «ងាយរងគ្រោះ» និងឈានទៅរកការផុតពូជ៕

The Asian black bear, also known as the moon bear, has a distinctive pale yellow crescent-shaped patch on its chest. This unique marking is the reason for its nickname, “moon bear.”

Moon bears can live in mountainous areas up to about 3,962 meters above sea level. They typically measure between 1.37 to 1.64 meters in length. Their weight ranges from 89 to 115 kilograms, though large males can weigh up to 181 kilograms. Males are generally larger than females.

These bears are nocturnal. They hunt and forage at night, often guided by the light of the moon. During the day, they rest in caves or large tree hollows. Asian black bears prefer dense forests in mountain regions and humid tropical areas.

They are found across South Asia, Northeast China, Japan, Taiwan, Korea, and parts of Siberia. Unfortunately, due to the high demand for their gallbladders in traditional medicine, moon bears are often hunted illegally. Many are also captured and kept in poor conditions for bear bile farming.

Because of these threats, the International Union for Conservation of Nature (IUCN) lists the Asian black bear as Vulnerable, meaning it faces a high risk of extinction in the wild.

យៀន រ័ត្ន | yean rath Avatar

Leave a Reply

Your email address will not be published. Required fields are marked *

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

ចុះឈ្មោះ | Signup

By signing up, you agree to the our terms and our Privacy Policy agreement.