ខ្លាធំ | Tiger

ខ្លាធំ | Tiger

មានឈ្មោះវិទ្យាសាស្ត្រថា Panthera tigris ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា។ វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន។ នៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌។ កន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ វាអាចរស់នៅជម្រកគ្រប់ប្រភេទ ដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង ខ្លាធំចំណាយពេលច្រើនម៉ោងដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំបាន (ប្រើស ទន្សោង ខ្ទីង)។ ខ្លាធំអាចបង្កាត់ពូជបានគ្រប់រដូវ។ វាអាចមានអាយុរហូតដល់ ២៥ឆ្នាំក្នុងធម្មជាតិ ឈ្មោលមានទម្ងន់ 90-310គក ឯញីមានទម្ងន់ 65-170គក មានល្បឿនរត់ជាមធ្យមពី 49-65 km/h។ ខ្លាប្រភេទនេះចូលចិត្តដើរតាមដងផ្លូវដែលទើបតែឈូសឆាយរួច ឬផ្លូវប្រឡះក្នុងព្រៃ។ ខ្លាធំជាប្រភេទសត្វដែលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វាមាននៅសេសសល់កម្របំផុតនៅតាមតំបន់មួយចំនួនដូចជា ភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។ ខ្លាធំត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ (EN)។

The tiger (Panthera tigris) is the largest member of the cat family. It has a reddish, yellow, or light brown coat with bold dark stripes running vertically along its body. Its chin and throat are white, and its tail has black rings with a black tip.

Tigers can live in many types of habitats, as long as there is enough water, food, and shade. Because they are sensitive to heat, tigers often spend hours soaking in water to stay cool. They are skilled swimmers but rarely climb trees unless necessary.

Tigers hunt a wide range of prey, from small animals to large mammals such as deer, wild pigs, and sometimes even young gaurs. They can breed throughout the year. In the wild, a tiger can live up to 25 years.

Male tigers typically weigh between 90 and 310 kg, while females weigh between 65 and 170 kg. They can run at speeds of 49 to 65 km/h. Tigers prefer to walk along cleared forest paths or newly opened trails.

Sadly, tigers are critically endangered due to poaching for their bones and skins, which are sold in illegal wildlife markets. In Cambodia, they are now extremely rare and only found in a few remote areas in the northeast, south, and northern regions.

The tiger is listed as Endangered (EN) on the IUCN Red List, meaning it is at high risk of extinction in the wild.

យៀន រ័ត្ន | yean rath Avatar

Leave a Reply

Your email address will not be published. Required fields are marked *

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

ចុះឈ្មោះ | Signup

By signing up, you agree to the our terms and our Privacy Policy agreement.