រមាំង | Eld’s deer

រមាំង | Eld’s deer

មានឈ្មោះវិទ្យាសាស្ត្រ Rucervus Eldii មាឌតូចជាងប្រើស និងធំជាងសត្វឈ្លូសបន្តិច។ គល់នៃស្នែងមានបែកខ្នែងស្រួចដុះគ្របលើចិញ្ចើមលយទៅមុខ និងមួយទៀតដុះឡើងទៅលើរួចពេនចេញមកក្រៅ ហើយនៅខាងចុងស្នែងរបស់វាមានរាងសំប៉ែតបែកជាម្រាម។ វាមានសម្បុរលឿងស្រអាប់ ឬលឿងក្រម៉ៅចាស់ មានអុចៗសនៅផ្នែកចំហៀងខ្លួន ឯផ្នែកក្រោមពោះ និងកមានពណ៌ស សម្បុររបស់វាអាចប្រែប្រួលទៅតាមរដូវកាល។ នៅរដូវជម្រុះស្នែង វាមានរោមវែងៗរុំជិតចំរុះពណ៌ប្រផេះក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់ក ដែលមានរោមប្រែងមើលគួរឲ្យគយគន់។ ជាសត្វមិនសូវផ្អើល វារស់នៅជាហ្វូងពី ១០-១៥ក្បាល។ វាមានទម្ងន់ជាមធ្យម ៩៥គក និងប្រវែងខ្លួនមធ្យម ១,៦ម។ វារស់នៅតាមវាលទំនាបដែលសម្បូរទៅដោយ ថ្លុក ឬត្រពាំង វាលស្រែ និងព្រៃរបោះ។ ចំណីរបស់វាមានដូចជា ស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ ស្រូវ និងផ្លែឈើ។ វាជម្រុះស្នែងរាស់ឆ្នាំនៅអំឡុងខែមិថុនា ដែលជារដូវកាលសម្បូរចំណីសម្រាប់ការលូតលាស់ស្នែងរបស់វា។ រមាំងញីបន្តពូជ នៅចន្លោះខែមីនា-ឧសភា ហើយកើតកូនម្តងបាន១ក្បាលបន្ទាប់ពីពពោះរយៈពេល ៦-៨ខែ។ វាមានរស់នៅខេត្តស្ទឹងត្រែងក្នុងស្រុកសៀមប៉ាង មណ្ឌលគីរី រតនគីរី ក្រចេះ (មានចំនួនតិចតួច) ខេត្តកំពង់ស្ពី បន្ទាយមានជ័យ (ក្នុងតំបន់អភិរក្សសត្វក្រៀលអាងត្រពាំងថ្ម) ពោធិសាត់ ឧត្តរមានជ័យ និងខេត្តសៀមរាប ជាពិសេសនៅខេត្តព្រះវិហារក្នុងស្រុកឆែប ជាំក្សាន្ត គូលែន និងសង្គមថ្មី សរុបប្រហែល១០០ក្បាល ដែលជាទិន្នន័យមួយបាននឹងកំពុងធ្វើការអភិរក្ស។ ដោយឡែក នៅប្រទេសថៃត្រូវបានផុតពូជពីធម្មជាតិ ហើយប្រហែលជាផុតពូជនៅប្រទេសវៀតណាម។ រមាំងស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ ប្រភេទនេះកំពុងទទួលរងគ្រោះថ្នាក់ដោយសារការបរបាញ់យកសាច់ ស្បែក ស្នែង និងឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម។

Eld’s deer is a medium-sized deer, smaller than the sambar deer but larger than the muntjac. Its antlers have a special shape: one tine curves forward above the brow, while another grows upward and outward, ending in finger-like points.

The deer’s coat is dark yellow or rusty brown, often with white spots on its sides. Its belly and throat are white. The coat color changes with the seasons. During antler-shedding time, long hairs grow on its neck and back, turning greyish-red to yellow-brown. This makes the deer look impressive.

Eld’s deer is not aggressive and lives in herds of 10 to 15. An adult weighs about 95 kg and is around 1.6 meters long. It prefers open grasslands, wetlands, rice fields, and deciduous forests.

Its diet includes grass, shrubs, vines, leaves, rice, and fruits. Antlers grow mainly in June when food is plentiful. Mating occurs from March to May. After 6 to 8 months of pregnancy, the female gives birth to one fawn.

In Cambodia, Eld’s deer live in provinces such as Stung Treng (Siem Pang district), Mondulkiri, Ratanakiri, Kratie (in small numbers), Kampong Speu, Banteay Meanchey (Trapeang Thmor Wildlife Sanctuary), Pursat, Oddar Meanchey, and Siem Reap. They are most concentrated in Preah Vihear (Chaep, Choam Ksant, Kulen, and Sangkum Thmei districts). The total population is about 100 individuals.

In Thailand, Eld’s deer are extinct in the wild, and they may also be extinct in Vietnam. Eld’s deer is listed as “Endangered” and is included in Appendix I of CITES. The species faces serious threats from hunting for meat, skin, antlers, and bones for trade.

យៀន រ័ត្ន | yean rath Avatar

Leave a Reply

Your email address will not be published. Required fields are marked *

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

ចុះឈ្មោះ | Signup

By signing up, you agree to the our terms and our Privacy Policy agreement.