មានឈ្មោះជាភាសារខ្មែរថា ខ្លាឃ្មុំតូច និងមានឈ្មោះវិទ្យាសាស្ត្រថា Helarctos malayanus វាមានរោមទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ U ឬ រាងជារង្វង់មូល ត្រចៀកមូលខ្លី មានដានជើងប្រហាក់ប្រហែលទៅនឹងមនុស្សដែរ។ វាជាសត្វពូកែឡើងដើមឈើ ហើយវាក៏មានលក្ខណៈជីវសាស្ត្រដូចខ្លាឃ្មុំធំ ទាំងការបន្តពូជ និងការរកចំណីផងដែរ។ ប្រភេទចំណីអាហាររបស់វា មានដូចជា សត្វល្អិត,ផ្លែឈើ,រុក្ខជាតិ,ឃ្មុំ,ព្រួត,ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាបដូចជាមាន់ព្រៃជាដើម។ ក្រញ៉ាំជើងមុខទាំងពីររបស់វា អាចកាយដំបូកកណ្តៀររហូតដល់ជម្រៅលិចខ្លួនបាត់។ ជាទូទៅ«ខ្លាឃ្មុំតូច» ញីបង្កើតកូនម្តងបានពី ១-២ក្បាលក្នុងមួយឆ្នាំ ហើយកូនរស់នៅជាមួយមេរហូតដល់ពេញវ័យ។ ភិនភាគរបស់«ខ្លាឃ្មុំតូច» វាជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក ដែលមានទម្ងន់ពី ២៧-៦៥គ.ក អណ្ដាតអាចមានប្រវែងដល់ ៤០ស.ម ។ ។ វារស់នៅតាមព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ «ខ្លាឃ្មុំតូច» ជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រ កំពុងរងគ្រោះដោយការបាត់បង់ទីជម្រក, ការបរបាញ់ និងទាក់ចាប់ ដើម្បីយកធ្វើអាជីវកម្ម។ នៅកម្ពុជា «ខ្លាឃ្មុំតូច» មាននៅភូមិភាគឦសាន, និរតី និងភូមិភាគខាងជើង ហើយគេក៏ឃើញវត្តមានវា នៅភូមិភាគអាស៊ីអាគ្នេយ៍ កោះស៊ូមាត្រា និងកោះបរណេអូ។
The Sun Bear: The Smallest Bear in the World
The Sun Bear (Helarctos malayanus) is the smallest bear species on Earth. In Khmer, it is called Kla Kmom Toch. It has a short, round face and small ears. A special patch of orange or yellow fur on its chest is shaped like a “U” or a circle.
Sun Bears also have paw prints that look similar to human hands.
Climbing and Feeding Habits
Sun Bears are excellent climbers. They spend a lot of time in trees, where they feel safe and search for food.
They eat insects, fruits, plants, honey, termites, ants, and sometimes small birds such as jungle fowl. Their strong claws help them open tree trunks and termite nests. They can also dig deep holes to find food underground.
Their long tongue, which can grow up to 40 cm, helps them reach honey and insects in tight spaces.
Reproduction and Life Cycle
Female Sun Bears usually give birth to one or two cubs each year. Cubs stay with their mothers until they are old enough to survive on their own.
Sun Bears weigh between 27 and 65 kilograms. They live mainly in tropical and semi-evergreen forests.
Habitat and Conservation
In Cambodia, they are found in the northeast, south, and north. They also live in other Southeast Asian countries, including Sumatra and Borneo.
Unfortunately, Sun Bears are listed as a Vulnerable species. They face many threats such as habitat loss, poaching, and illegal wildlife trade.
Protecting forests and stopping illegal hunting are essential steps to save the Sun Bear.





Leave a Reply