កង្កែបព្រួញ | Poison dart frog

កង្កែបព្រួញ | Poison dart frog

កង្កែបព្រួញ (Poison dart frog)

កង្កែបព្រួញ គឺជាក្រុមសត្វកង្កែបក្នុងគ្រួសារ Dendrobatidae។ វាមានដើមកំណើតនៅតំបន់ត្រូពិកនៃអាមេរិកកណ្ដាល និងអាមេរិកខាងត្បូង។

សត្វកង្កែបប្រភេទនេះជាសត្វដែលសកម្មពេលថ្ងៃ (Diurnal) ហើយមានពណ៌ភ្លឺឌិត។ ពណ៌ភ្លឺរបស់វាមានទំនាក់ទំនងជាមួយនឹងជាតិពុលដែលកង្កែបផលិត។ កង្កែបខ្លះមានពណ៌ភ្លឺខ្លាំង និងមានជាតិពុលខ្ពស់ ខណៈដែលកង្កែបខ្លះទៀតមានពណ៌ធម្មតា និងមានជាតិពុលតិចជាង។

ប្រភពនៃជាតិពុលរបស់កង្កែបនេះ មកពីអាហារដែលវាបរិភោគ ដូចជា ស្រមោច កណ្ដៀរ និងសត្វល្អិតផ្សេងៗ។ ប្រវែងជាមធ្យមរបស់វាមានប្រហែល 5.5 សង់ទីម៉ែត្រ

បច្ចុប្បន្ន កង្កែបព្រួញកំពុងប្រឈមនឹងការគំរាមកំហែងពីសកម្មភាពមនុស្ស ដូចជា ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដី។

Poison Dart Frogs (Dendrobatidae)

Poison dart frogs belong to the family Dendrobatidae. They live in the tropical regions of Central and South America. These frogs are small, with an average length of about 5.5 cm.

They are known for their bright and vibrant colors. The colors serve as a warning to predators. Many species have strong toxins, while others have only mild poison.

The poison in their bodies comes from their diet. They mainly eat ants, termites, and small insects.

However, their survival is under threat. Human activities, such as deforestation and habitat destruction, put them at risk.

Leave a Reply

Your email address will not be published. Required fields are marked *

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

ចុះឈ្មោះ | Signup

By signing up, you agree to the our terms and our Privacy Policy agreement.