សត្វជិតផុតពូជ | Endangered Species

  • ជីវប្រវត្តិសង្ខេបរបស់ដំរី ឡាក់គី | Lucky life’s history
    , , , ,

    ជីវប្រវត្តិសង្ខេបរបស់ដំរី ឡាក់គី | Lucky life’s history

    ជីវិតដំរី Lucky៖ និមិត្តរូបនៃក្តីស្រឡាញ់ដែលបន្សល់ទុកអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ដំរី Lucky មិនមែនគ្រាន់តែជាសត្វដំរីធម្មតាមួយក្បាលនោះទេ វាគឺជាមិត្តភ័ក្ដិដ៏ល្អបំផុតរបស់មនុស្ស។ ជីវិតរបស់វាបានចាប់ផ្ដើមឡើងដោយរឿងរ៉ាវដ៏រំជួលចិត្ត ដែលបានឆ្លុះបញ្ចាំងពីក្តីស្រឡាញ់ ភាពទុកចិត្ត និងចំណងមិត្តភាពដ៏ស្មោះត្រង់រវាងសត្វនិងមនុស្ស។ កុមារភាពដ៏កម្សត់ និងការចាប់ផ្ដើមជីវិតថ្មី Lucky គឺជាដំរីអាស៊ីញីមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះតាំងពីនៅក្មេង។ វាត្រូវបានគេរកឃើញនៅក្នុងព្រៃនៃខេត្ត មណ្ឌលគិរី ដោយមានរបួសធ្ងន់ធ្ងរនៅត្រង់ជើងមុខខាងស្តាំ។ របួសនេះបានបណ្ដាលមកពីគ្រាប់មីនដែលផ្ទុះនៅក្នុងព្រៃ ហើយវាបានធ្វើឲ្យ Lucky រងទុក្ខវេទនាយ៉ាងខ្លាំង។ ក្រោយពីត្រូវបានជួយសង្គ្រោះហើយ Lucky ត្រូវបានផ្លាស់ប្តូរទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ…

  • កង្កែបព្រួញ | Poison dart frog
    , ,

    កង្កែបព្រួញ | Poison dart frog

    កង្កែបព្រួញ (Poison dart frog) កង្កែបព្រួញ គឺជាក្រុមសត្វកង្កែបក្នុងគ្រួសារ Dendrobatidae។ វាមានដើមកំណើតនៅតំបន់ត្រូពិកនៃអាមេរិកកណ្ដាល និងអាមេរិកខាងត្បូង។ សត្វកង្កែបប្រភេទនេះជាសត្វដែលសកម្មពេលថ្ងៃ (Diurnal) ហើយមានពណ៌ភ្លឺឌិត។ ពណ៌ភ្លឺរបស់វាមានទំនាក់ទំនងជាមួយនឹងជាតិពុលដែលកង្កែបផលិត។ កង្កែបខ្លះមានពណ៌ភ្លឺខ្លាំង និងមានជាតិពុលខ្ពស់ ខណៈដែលកង្កែបខ្លះទៀតមានពណ៌ធម្មតា និងមានជាតិពុលតិចជាង។ ប្រភពនៃជាតិពុលរបស់កង្កែបនេះ មកពីអាហារដែលវាបរិភោគ ដូចជា ស្រមោច កណ្ដៀរ និងសត្វល្អិតផ្សេងៗ។ ប្រវែងជាមធ្យមរបស់វាមានប្រហែល 5.5…

  • ខ្លាពពក | Clouded leopard
    , ,

    ខ្លាពពក | Clouded leopard

    វាមានឈ្មោះវិទ្យាសាស្ត្រថា Nebulosa Neofelis មានសម្បុរពណ៌ក្រម៉ៅប្រផេះ នៅលើដងខ្លួនមានផ្ទាំងៗ ដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខ័ណ្ឌជាកំណាត់ដុំផ្ទាំងនីមួយ។ ដុំផ្ទាំងនេះរីកធំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអុចតូច។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រលេកមើលនៅលើដងខ្លួនរបស់វាមានផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន។ វាមានទំងន់ចាប់ពី ១២-២៣គីឡូក្រាម និងប្រវែង ៨៤ស.ម។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចំរុះ…

  • ដំរីអាស៊ី | Asian elephant
    , ,

    ដំរីអាស៊ី | Asian elephant

    ដំរីអាស៊ីមានឈ្មោះវិទ្យាសាស្ត្រថា Elephas maximus។ វាជាប្រភេទដំរីដែលមានដើមកំណើតនៅអាស៊ី។ នៅបច្ចុប្បន្ន វាត្រូវបានគេប្រទះឃើញនៅក្នុងអនុទ្វីបឥណ្ឌា និងអាស៊ីអាគ្នេយ៍។ តំបន់ដែលវារស់នៅមានចាប់ពីឥណ្ឌានៅភាគខាងលិច កាត់ផុតនេប៉ាល់ កោះស៊ូម៉ាត្រា និងដល់កោះបូណេអូនៅភាគខាងកើត។ អាយុមធ្យមរបស់វាគឺប្រហែល ៤៨ ឆ្នាំ។ ដំរីឈ្មោលមានទម្ងន់ប្រហែល ៤,០០០ គីឡូក្រាម និងកម្ពស់ ២.៨ ម៉ែត្រ។ ចំណែកឯដំរីញីមានទម្ងន់ ២,៧០០ គីឡូក្រាម និងកម្ពស់ ២.៤…

  • រមាំង | Eld’s deer
    , ,

    រមាំង | Eld’s deer

    មានឈ្មោះវិទ្យាសាស្ត្រ Rucervus Eldii មាឌតូចជាងប្រើស និងធំជាងសត្វឈ្លូសបន្តិច។ គល់នៃស្នែងមានបែកខ្នែងស្រួចដុះគ្របលើចិញ្ចើមលយទៅមុខ និងមួយទៀតដុះឡើងទៅលើរួចពេនចេញមកក្រៅ ហើយនៅខាងចុងស្នែងរបស់វាមានរាងសំប៉ែតបែកជាម្រាម។ វាមានសម្បុរលឿងស្រអាប់ ឬលឿងក្រម៉ៅចាស់ មានអុចៗសនៅផ្នែកចំហៀងខ្លួន ឯផ្នែកក្រោមពោះ និងកមានពណ៌ស សម្បុររបស់វាអាចប្រែប្រួលទៅតាមរដូវកាល។ នៅរដូវជម្រុះស្នែង វាមានរោមវែងៗរុំជិតចំរុះពណ៌ប្រផេះក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់ក ដែលមានរោមប្រែងមើលគួរឲ្យគយគន់។ ជាសត្វមិនសូវផ្អើល វារស់នៅជាហ្វូងពី ១០-១៥ក្បាល។ វាមានទម្ងន់ជាមធ្យម ៩៥គក និងប្រវែងខ្លួនមធ្យម ១,៦ម។…

  • ខ្លាធំ | Tiger
    , ,

    ខ្លាធំ | Tiger

    មានឈ្មោះវិទ្យាសាស្ត្រថា Panthera tigris ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា។ វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន។ នៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌។ កន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ វាអាចរស់នៅជម្រកគ្រប់ប្រភេទ ដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង ខ្លាធំចំណាយពេលច្រើនម៉ោងដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំបាន (ប្រើស…

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

ចុះឈ្មោះ | Signup

By signing up, you agree to the our terms and our Privacy Policy agreement.