សត្វព្រៃ | Wildlife
-
ថនិកសត្វ | Mammal, ព័ត៌មានជាតិ | National News, ព័ត៌មានអំពីសត្វ | Animal News, សត្វជិតផុតពូជ | Endangered Species, សត្វព្រៃ | Wildlifeជីវប្រវត្តិសង្ខេបរបស់ដំរី ឡាក់គី | Lucky life’s history
ជីវិតដំរី Lucky៖ និមិត្តរូបនៃក្តីស្រឡាញ់ដែលបន្សល់ទុកអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ដំរី Lucky មិនមែនគ្រាន់តែជាសត្វដំរីធម្មតាមួយក្បាលនោះទេ វាគឺជាមិត្តភ័ក្ដិដ៏ល្អបំផុតរបស់មនុស្ស។ ជីវិតរបស់វាបានចាប់ផ្ដើមឡើងដោយរឿងរ៉ាវដ៏រំជួលចិត្ត ដែលបានឆ្លុះបញ្ចាំងពីក្តីស្រឡាញ់ ភាពទុកចិត្ត និងចំណងមិត្តភាពដ៏ស្មោះត្រង់រវាងសត្វនិងមនុស្ស។ កុមារភាពដ៏កម្សត់ និងការចាប់ផ្ដើមជីវិតថ្មី Lucky គឺជាដំរីអាស៊ីញីមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះតាំងពីនៅក្មេង។ វាត្រូវបានគេរកឃើញនៅក្នុងព្រៃនៃខេត្ត មណ្ឌលគិរី ដោយមានរបួសធ្ងន់ធ្ងរនៅត្រង់ជើងមុខខាងស្តាំ។ របួសនេះបានបណ្ដាលមកពីគ្រាប់មីនដែលផ្ទុះនៅក្នុងព្រៃ ហើយវាបានធ្វើឲ្យ Lucky រងទុក្ខវេទនាយ៉ាងខ្លាំង។ ក្រោយពីត្រូវបានជួយសង្គ្រោះហើយ Lucky ត្រូវបានផ្លាស់ប្តូរទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ…
-

កង្កែបព្រួញ | Poison dart frog
កង្កែបព្រួញ (Poison dart frog) កង្កែបព្រួញ គឺជាក្រុមសត្វកង្កែបក្នុងគ្រួសារ Dendrobatidae។ វាមានដើមកំណើតនៅតំបន់ត្រូពិកនៃអាមេរិកកណ្ដាល និងអាមេរិកខាងត្បូង។ សត្វកង្កែបប្រភេទនេះជាសត្វដែលសកម្មពេលថ្ងៃ (Diurnal) ហើយមានពណ៌ភ្លឺឌិត។ ពណ៌ភ្លឺរបស់វាមានទំនាក់ទំនងជាមួយនឹងជាតិពុលដែលកង្កែបផលិត។ កង្កែបខ្លះមានពណ៌ភ្លឺខ្លាំង និងមានជាតិពុលខ្ពស់ ខណៈដែលកង្កែបខ្លះទៀតមានពណ៌ធម្មតា និងមានជាតិពុលតិចជាង។ ប្រភពនៃជាតិពុលរបស់កង្កែបនេះ មកពីអាហារដែលវាបរិភោគ ដូចជា ស្រមោច កណ្ដៀរ និងសត្វល្អិតផ្សេងៗ។ ប្រវែងជាមធ្យមរបស់វាមានប្រហែល 5.5…
-

ខ្លាពពក | Clouded leopard
វាមានឈ្មោះវិទ្យាសាស្ត្រថា Nebulosa Neofelis មានសម្បុរពណ៌ក្រម៉ៅប្រផេះ នៅលើដងខ្លួនមានផ្ទាំងៗ ដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខ័ណ្ឌជាកំណាត់ដុំផ្ទាំងនីមួយ។ ដុំផ្ទាំងនេះរីកធំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអុចតូច។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រលេកមើលនៅលើដងខ្លួនរបស់វាមានផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន។ វាមានទំងន់ចាប់ពី ១២-២៣គីឡូក្រាម និងប្រវែង ៨៤ស.ម។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចំរុះ…
-

សត្វក្រៀល | Sarus crane
ឈ្មោះវិទ្យាសាស្ត្រ Grus antigone វាមានសម្បុរប្រផេះចំពុះវែង, ក្បាលក្រហម, កវែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង។ ក្រៀល មានទំហំខ្លួនចាប់ពី ១៥២ ទៅ ១៥៦ ស.ម មានទម្ងន់ ៥,៩គីឡូក្រាម។ វាចូលចិត្តរស់នៅតំបន់ទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃរបោះដែលមានសំណើម។ នៅរដូវប្រាំងវារកស៊ីជាហ្វូងឯ រដូវវស្សាវាបន្តពូជតែឯកឯង។ វាស៊ីសត្វល្អិត (ជាពិសេសកណ្តូប), រុក្ខជាតិទឹក,…
-

ខ្លាឃ្មុំព្រះអាទិត្យ | Sun Bear
មានឈ្មោះជាភាសារខ្មែរថា ខ្លាឃ្មុំតូច និងមានឈ្មោះវិទ្យាសាស្ត្រថា Helarctos malayanus វាមានរោមទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ U ឬ រាងជារង្វង់មូល ត្រចៀកមូលខ្លី មានដានជើងប្រហាក់ប្រហែលទៅនឹងមនុស្សដែរ។ វាជាសត្វពូកែឡើងដើមឈើ ហើយវាក៏មានលក្ខណៈជីវសាស្ត្រដូចខ្លាឃ្មុំធំ ទាំងការបន្តពូជ និងការរកចំណីផងដែរ។ ប្រភេទចំណីអាហាររបស់វា មានដូចជា សត្វល្អិត,ផ្លែឈើ,រុក្ខជាតិ,ឃ្មុំ,ព្រួត,ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាបដូចជាមាន់ព្រៃជាដើម។ ក្រញ៉ាំជើងមុខទាំងពីររបស់វា អាចកាយដំបូកកណ្តៀររហូតដល់ជម្រៅលិចខ្លួនបាត់។ ជាទូទៅ«ខ្លាឃ្មុំតូច» ញីបង្កើតកូនម្តងបានពី ១-២ក្បាលក្នុងមួយឆ្នាំ…
-

ដំរីអាស៊ី | Asian elephant
ដំរីអាស៊ីមានឈ្មោះវិទ្យាសាស្ត្រថា Elephas maximus។ វាជាប្រភេទដំរីដែលមានដើមកំណើតនៅអាស៊ី។ នៅបច្ចុប្បន្ន វាត្រូវបានគេប្រទះឃើញនៅក្នុងអនុទ្វីបឥណ្ឌា និងអាស៊ីអាគ្នេយ៍។ តំបន់ដែលវារស់នៅមានចាប់ពីឥណ្ឌានៅភាគខាងលិច កាត់ផុតនេប៉ាល់ កោះស៊ូម៉ាត្រា និងដល់កោះបូណេអូនៅភាគខាងកើត។ អាយុមធ្យមរបស់វាគឺប្រហែល ៤៨ ឆ្នាំ។ ដំរីឈ្មោលមានទម្ងន់ប្រហែល ៤,០០០ គីឡូក្រាម និងកម្ពស់ ២.៨ ម៉ែត្រ។ ចំណែកឯដំរីញីមានទម្ងន់ ២,៧០០ គីឡូក្រាម និងកម្ពស់ ២.៤…
-

រមាំង | Eld’s deer
មានឈ្មោះវិទ្យាសាស្ត្រ Rucervus Eldii មាឌតូចជាងប្រើស និងធំជាងសត្វឈ្លូសបន្តិច។ គល់នៃស្នែងមានបែកខ្នែងស្រួចដុះគ្របលើចិញ្ចើមលយទៅមុខ និងមួយទៀតដុះឡើងទៅលើរួចពេនចេញមកក្រៅ ហើយនៅខាងចុងស្នែងរបស់វាមានរាងសំប៉ែតបែកជាម្រាម។ វាមានសម្បុរលឿងស្រអាប់ ឬលឿងក្រម៉ៅចាស់ មានអុចៗសនៅផ្នែកចំហៀងខ្លួន ឯផ្នែកក្រោមពោះ និងកមានពណ៌ស សម្បុររបស់វាអាចប្រែប្រួលទៅតាមរដូវកាល។ នៅរដូវជម្រុះស្នែង វាមានរោមវែងៗរុំជិតចំរុះពណ៌ប្រផេះក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់ក ដែលមានរោមប្រែងមើលគួរឲ្យគយគន់។ ជាសត្វមិនសូវផ្អើល វារស់នៅជាហ្វូងពី ១០-១៥ក្បាល។ វាមានទម្ងន់ជាមធ្យម ៩៥គក និងប្រវែងខ្លួនមធ្យម ១,៦ម។…
-

ខ្លាធំ | Tiger
មានឈ្មោះវិទ្យាសាស្ត្រថា Panthera tigris ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា។ វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន។ នៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌។ កន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ វាអាចរស់នៅជម្រកគ្រប់ប្រភេទ ដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង ខ្លាធំចំណាយពេលច្រើនម៉ោងដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំបាន (ប្រើស…
-

ខ្លាឃ្មុំព្រះច័ន្ទទីបេ ឬខ្លាឃ្មុំខ្មៅអាស៊ី | Asiatic black bear
មានឈ្មោះវិទ្យាសាស្ត្រ Selenarctos thibetanus វាមានបន្ទាត់រាងចំណិតលោកខែពណ៌លឿងពាសនៅលើទ្រូងដែលជាហេតុធ្វើឲ្យដាក់ឈ្មោះវាថាខ្លាឃ្មុំព្រះច័ន្ទ។ ខ្លាឃ្មុំព្រះច័ន្ទទីបេអាចឡើង និងលូតលាស់ធំធាត់ នៅទីកន្លែងដែលមានកម្ពស់រហូតដល់ប្រហែល ៣,៩៦២.៤ម៉ែត្រ។ វាមានកំពស់ពី ១,៣៧ម ដល់ ១,៦៤ម និងមានទម្ងន់ពី ៨៩,៨១គក ដល់ ១១៥,២១គក សត្វឈ្មោលធំជាងញីដែលអាចមានទម្ងន់រហូតដល់ ១៨១,43គក។ វាជាសត្វរាត្រីចរដោយសារវាប្រមាញ់ចំណីនៅពេលយប់ ដោយពន្លឺព្រះច័ន្ទ និងចំណាយពេលភាគច្រើនក្នុងពេលថ្ងៃ ដេកនៅក្នុងរូងភ្នំ ឬប្រហោងដើមឈើ។ ខ្លាឃ្មុំខ្មៅអាស៊ី ធំលូតលាស់នៅតាមតំបន់ភ្នំដែលមានព្រៃក្រាស់…
-

សត្វក្បាលធំពណ៍មាស | Pacific Golden Plover
សត្វក្បាលធំពណ៍មាស(Pacific Golden Plover) មានឈ្មោះវិទ្យាសាស្ត្រថា Pluvialis fulva នៅពេលពេញវ័យវាមានប្រវែង ២៣ ទៅដល់ ២៦ស.ម។ គេប្រទះឃើញមានពណ៌មាសគ្របដណ្ដប់ពីលើក្បាលនិងនៅលើស្លាប មុខ ចំពុះ ក ពោះ និងជើងមានពណ៌ខ្មៅដែលខណ្ឌគ្នាដោយពណ៌ស រវាងផ្នែកខាងលើ និង ផ្នែកខាងក្រោម។ វាស៊ីសត្វល្អិត និងផ្លែឈើជាអាហារ ហើយវាធ្វើសំបុកនៅលើដីដែលស្ងួត។ តាមការស្រាវជ្រាវបង្ហាញថា សត្វក្បាលធំពណ៍មាស ធ្វើការហោះហើរមិនឈប់…
Search
Latest Posts
Latest Comments
Categories
Archives
- August 2025 (2)
- June 2025 (1)
- May 2025 (6)
- April 2025 (7)
Tags
Signup for Latest news
ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

By signing up, you agree to the our terms and our Privacy Policy agreement.
