សត្វស្ទាំង | Hawks

សត្វស្ទាំង | Hawks

គឺជាក្រុមនៃសត្វបក្សីដែលមានទំហំមធ្យម។ សត្វស្ទាំងត្រូវបានចែកចេញជាច្រើនប្រភេទហើយមានទំហំខុសៗគ្នា។ ក្រុមសត្វប្រភេទនេះគឺជាសត្វស្លាបព្រៃដែលមានកន្ទុយវែង និងមើលឃើញបានឆ្ងាយ។ ស្ទាំងកន្ទុយក្រហម វាហើរបានក្នុងល្បឿន 190 គីឡូម៉ែត្រ/ម៉ោង។ វាមានទម្ងន់ជាមធ្យម 1,1 គីឡូក្រាម។ ប្រវែងស្លាបទាំងពីរលាតសន្ធឹងជាមធ្យម 1 ទៅ 1,5 ម៉ែត្រ និងមានប្រវែងខ្លួនជាមធ្យម 45 ទៅ 65 ស.ម។ ចំពោះនិមិត្តរូប ឬអត្តន័យពណ៌របស់សត្វស្ទាំងគឺ សត្វស្ទាំងពណ៌ស គឺជានិមិត្តរូបនៃសន្តិភាពនិងភាពសុខដុម ស្ទាំងខ្មៅ មានន័យថាការវង្វេងវង្វាន់ ហើយស្ទាំងក្រហម មានន័យថាអំណាច។ អំបូរសត្វស្លាបប្រភេទនេះគឺជាសត្វស្លាបដ៏ខ្លាំងនិងមានថាមពល។ ជើងរបស់ពួកវាត្រូវបានបំពាក់ដោយក្រញាំ កោងស្រួច សម្រាប់ចាប់សត្វ ហើយចំពុះដ៏រឹងមាំរបស់ពួកវាត្រូវបានវាប្រើសម្រាប់ខាំ និងហែកសាច់។ ជាធម្មតាវាចូលចិត្តរស់នៅកន្លែងដូចជា វាលខ្សាច់ និងវាលទំនាប ព្រោះវាងាយស្រួលក្នុងការស្វែងរកចាប់សត្វធ្វើជាចំណី។ ដោយសារពួកវាអាចរស់នៅគ្រប់ទីកន្លែងដូចនេះពួកវាអាចត្រូវបានគេរកឃើញនៅតំបន់ទំនាបភ្នំនិងតំបន់ត្រូពិកដែលមានសំណើម។ រក្សាសិទ្ធដោយ @camboanimals

Hawks are medium-sized birds of prey with many different species. They are known for their long tails and excellent long-distance vision.

One well-known species is the Red-tailed Hawk. It can fly up to 190 kilometers per hour. This hawk weighs about 1.1 kilograms on average. Its wingspan ranges from 1 to 1.5 meters, and its body length is usually between 45 and 65 centimeters.

Hawks also have symbolic meanings based on their color:

  • White hawks symbolize peace and harmony.
  • Black hawks represent confusion or mystery.
  • Red hawks stand for power.

These birds are strong and energetic hunters. Their legs have sharp, curved talons to catch prey. Their strong beaks help them bite and tear flesh.

Hawks prefer living in open areas like deserts and plains where it is easier to find prey. They are adaptable and can also be found in mountainous lowlands and humid tropical regions.

All rights reserved © CamboAnimals

យៀន រ័ត្ន | yean rath Avatar

Leave a Reply

Your email address will not be published. Required fields are marked *

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

ចុះឈ្មោះ | Signup

By signing up, you agree to the our terms and our Privacy Policy agreement.