ថនិកសត្វ | Mammal

  • ខ្លាពពក | Clouded leopard
    , ,

    ខ្លាពពក | Clouded leopard

    វាមានឈ្មោះវិទ្យាសាស្ត្រថា Nebulosa Neofelis មានសម្បុរពណ៌ក្រម៉ៅប្រផេះ នៅលើដងខ្លួនមានផ្ទាំងៗ ដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខ័ណ្ឌជាកំណាត់ដុំផ្ទាំងនីមួយ។ ដុំផ្ទាំងនេះរីកធំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអុចតូច។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រលេកមើលនៅលើដងខ្លួនរបស់វាមានផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន។ វាមានទំងន់ចាប់ពី ១២-២៣គីឡូក្រាម និងប្រវែង ៨៤ស.ម។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចំរុះ…

  • ខ្លាឃ្មុំព្រះអាទិត្យ | Sun Bear
    ,

    ខ្លាឃ្មុំព្រះអាទិត្យ | Sun Bear

    មានឈ្មោះជាភាសារខ្មែរថា ខ្លាឃ្មុំតូច និងមានឈ្មោះវិទ្យាសាស្ត្រថា Helarctos malayanus វាមានរោមទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ U ឬ រាងជារង្វង់មូល ត្រចៀកមូលខ្លី មានដានជើងប្រហាក់ប្រហែលទៅនឹងមនុស្សដែរ។ វាជាសត្វពូកែឡើងដើមឈើ ហើយវាក៏មានលក្ខណៈជីវសាស្ត្រដូចខ្លាឃ្មុំធំ ទាំងការបន្តពូជ និងការរកចំណីផងដែរ។ ប្រភេទចំណីអាហាររបស់វា មានដូចជា សត្វល្អិត,ផ្លែឈើ,រុក្ខជាតិ,ឃ្មុំ,ព្រួត,ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាបដូចជាមាន់ព្រៃជាដើម។ ក្រញ៉ាំជើងមុខទាំងពីររបស់វា អាចកាយដំបូកកណ្តៀររហូតដល់ជម្រៅលិចខ្លួនបាត់។ ជាទូទៅ«ខ្លាឃ្មុំតូច» ញីបង្កើតកូនម្តងបានពី ១-២ក្បាលក្នុងមួយឆ្នាំ…

  • ដំរីអាស៊ី | Asian elephant
    , ,

    ដំរីអាស៊ី | Asian elephant

    ដំរីអាស៊ីមានឈ្មោះវិទ្យាសាស្ត្រថា Elephas maximus។ វាជាប្រភេទដំរីដែលមានដើមកំណើតនៅអាស៊ី។ នៅបច្ចុប្បន្ន វាត្រូវបានគេប្រទះឃើញនៅក្នុងអនុទ្វីបឥណ្ឌា និងអាស៊ីអាគ្នេយ៍។ តំបន់ដែលវារស់នៅមានចាប់ពីឥណ្ឌានៅភាគខាងលិច កាត់ផុតនេប៉ាល់ កោះស៊ូម៉ាត្រា និងដល់កោះបូណេអូនៅភាគខាងកើត។ អាយុមធ្យមរបស់វាគឺប្រហែល ៤៨ ឆ្នាំ។ ដំរីឈ្មោលមានទម្ងន់ប្រហែល ៤,០០០ គីឡូក្រាម និងកម្ពស់ ២.៨ ម៉ែត្រ។ ចំណែកឯដំរីញីមានទម្ងន់ ២,៧០០ គីឡូក្រាម និងកម្ពស់ ២.៤…

  • រមាំង | Eld’s deer
    , ,

    រមាំង | Eld’s deer

    មានឈ្មោះវិទ្យាសាស្ត្រ Rucervus Eldii មាឌតូចជាងប្រើស និងធំជាងសត្វឈ្លូសបន្តិច។ គល់នៃស្នែងមានបែកខ្នែងស្រួចដុះគ្របលើចិញ្ចើមលយទៅមុខ និងមួយទៀតដុះឡើងទៅលើរួចពេនចេញមកក្រៅ ហើយនៅខាងចុងស្នែងរបស់វាមានរាងសំប៉ែតបែកជាម្រាម។ វាមានសម្បុរលឿងស្រអាប់ ឬលឿងក្រម៉ៅចាស់ មានអុចៗសនៅផ្នែកចំហៀងខ្លួន ឯផ្នែកក្រោមពោះ និងកមានពណ៌ស សម្បុររបស់វាអាចប្រែប្រួលទៅតាមរដូវកាល។ នៅរដូវជម្រុះស្នែង វាមានរោមវែងៗរុំជិតចំរុះពណ៌ប្រផេះក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់ក ដែលមានរោមប្រែងមើលគួរឲ្យគយគន់។ ជាសត្វមិនសូវផ្អើល វារស់នៅជាហ្វូងពី ១០-១៥ក្បាល។ វាមានទម្ងន់ជាមធ្យម ៩៥គក និងប្រវែងខ្លួនមធ្យម ១,៦ម។…

  • ខ្លាធំ | Tiger
    , ,

    ខ្លាធំ | Tiger

    មានឈ្មោះវិទ្យាសាស្ត្រថា Panthera tigris ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា។ វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន។ នៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌។ កន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ វាអាចរស់នៅជម្រកគ្រប់ប្រភេទ ដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង ខ្លាធំចំណាយពេលច្រើនម៉ោងដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំបាន (ប្រើស…

  • ខ្លាឃ្មុំព្រះច័ន្ទទីបេ ឬខ្លាឃ្មុំខ្មៅអាស៊ី | Asiatic black bear
    ,

    ខ្លាឃ្មុំព្រះច័ន្ទទីបេ ឬខ្លាឃ្មុំខ្មៅអាស៊ី | Asiatic black bear

    មានឈ្មោះវិទ្យាសាស្ត្រ Selenarctos thibetanus វាមានបន្ទាត់រាងចំណិតលោកខែពណ៌លឿងពាសនៅលើទ្រូងដែលជាហេតុធ្វើឲ្យដាក់ឈ្មោះវាថាខ្លាឃ្មុំព្រះច័ន្ទ។ ខ្លាឃ្មុំព្រះច័ន្ទទីបេអាចឡើង និងលូតលាស់ធំធាត់ នៅទីកន្លែងដែលមានកម្ពស់រហូតដល់ប្រហែល ៣,៩៦២.៤ម៉ែត្រ។ វាមានកំពស់ពី ១,៣៧ម ដល់ ១,៦៤ម និងមានទម្ងន់ពី ៨៩,៨១គក ដល់ ១១៥,២១គក សត្វឈ្មោលធំជាងញីដែលអាចមានទម្ងន់រហូតដល់ ១៨១,43គក។ វាជាសត្វរាត្រីចរដោយសារវាប្រមាញ់ចំណីនៅពេលយប់ ដោយពន្លឺព្រះច័ន្ទ និងចំណាយពេលភាគច្រើនក្នុងពេលថ្ងៃ ដេកនៅក្នុងរូងភ្នំ ឬប្រហោងដើមឈើ។ ខ្លាឃ្មុំខ្មៅអាស៊ី ធំលូតលាស់នៅតាមតំបន់ភ្នំដែលមានព្រៃក្រាស់…

  • ឆ្កែគង្វាលចៀម | Sheepdog
    , ,

    ឆ្កែគង្វាលចៀម | Sheepdog

    គឺជាផ្នែកសំខាន់មួយនៃជីវិតកសិដ្ឋានរបស់អង់គ្លេសអស់ជាច្រើនសតវត្សមកហើយ ប៉ុន្តែពួកគេមិនទទួលបានការគោរពច្រើន ឬមានតម្លៃទេ។ ដោយឡែកនៅពីរឆ្នាំចុងក្រោយនេះ ឃើញថាវាមានតម្លៃថ្លៃដែលមិនធ្លាប់មានពីមុនមកនិងត្រូវបានកត់ត្រាទុកសម្រាប់សត្វឆ្កែដែលបានបង្កាត់ពូជពិសេស និងបានបណ្តុះបណ្តាលនៅកសិដ្ឋាន។ សត្វឆ្កែកំពូលៗជាច្រើនឥឡូវនេះមកពីប្រទេស Wales រួមទាំងឆ្កែព្រំដែនដែលហៅថា Kim មកពី Ceredigion ដែលបានលក់ក្នុងតម្លៃកំណត់ត្រាពិភពលោក 36630 ដុល្លាកាលពីខែកុម្ភៈ។កសិករចិញ្ចឹមចៀម និងអ្នកថែទាំសត្វឆ្កែ Emrys Jones មកពី Barmouth ក្នុង Gwynedd បាននិយាយថា គាត់តែងតែទទួលទូរស័ព្ទពីជុំវិញពិភពលោកសួរអំពីសត្វឆ្កែរបស់គាត់ ដោយ…

  • សត្វក្តាន់ទឹក | Water Deer Or Vampire Deer
    ,

    សត្វក្តាន់ទឹក | Water Deer Or Vampire Deer

    គឺជាសត្វក្តាន់តូចមួយ ដែលមានរូបរាងស្រដៀងទៅនឹងសត្វក្តាន់ធម្មតា។ វាមានដើមកំណើតនៅប្រទេសចិន និងកូរ៉េ មានពីរប្រភេទរងគឺ ក្តាន់ទឹកចិន និងក្តាន់ទឹកកូរ៉េ។ វាមានឈ្មោះវិទ្យាសាស្ត្រថា Hydropotes inermis។ មានទំហំចន្លោះពី 82-106 សង់ទីម៉ែត្រ ប្រវែងកន្ទុយ 2.5-9 សង់ទីម៉ែត្រ កម្ពស់ស្មា 42-65 សង់ទីម៉ែត្រ។ ទំងន់សត្វឈ្មោលចន្លោះពី 12-18,5 គីឡូក្រាម និងសត្វញីចន្លោះពី 14-17,4 គីឡូក្រាម។…

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសត្វព្រៃ សត្វចិញ្ចឹម សត្វជិតផុតពូជ នៅកម្ពុជា និងលើពិភពលោក!

ចុះឈ្មោះ | Signup

By signing up, you agree to the our terms and our Privacy Policy agreement.